ចង់ទៅរៀននៅរុស្ស៊ីទេ! រដ្ឋាភិបាលសហព័ន្ធរុស្ស៊ីប្រកាសផ្ដល់អាហារូបករណ៍ជាច្រើនកន្លែងដល់និស្សិតកម្ពុជា
132
Scholarship
ជាឱកាសល្អសម្រាប់បងប្អូនសិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅប្រទេសរុស្ស៊ី ពេលនេះសហព័ន្ធរុស្ស៊ី ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន៤០កន្លែង។ នេះបើយោងតាមការចេញផ្សាយរបស់ ផ្ទះវប្បធម៌រុស្ស៊ីប្រចាំក្រុងភ្នំពេញ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ។
អាហារូបករណ៍នេះនិងផ្ដលជូនសិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជា ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត និងថ្នាក់ឯកទេស (SPECIALIST) ដោយអាហារូបករណ៍ចំនួន៤០ កន្លែងនោះរួមមានមុខវិជ្ជាដូចខាងក្រោម៖
- ១ កន្លែងសម្រាប់លើជំនាញសិល្បៈ វប្បធម៌ តូយ៌តន្រ្តី ច្រៀង ភាគយន្ត សរុបមានជាង៦០ មុខជំនាញ ដែលមានលេខកូដជំនាញចាប់ពី ៥០.០០.០០ ដល់ ៥៥.០០.០០។
- ៦ កន្លែងសម្រាប់ការសិក្សាជំនាញនុយក្លេអ៊ែរស៊ីវិល និងជំនាញពាក់ព័ន្ធដូចជា៖ Physics, Astronomy, Chemistry, Nuclear Power Engineering and Thermal Physics, Electric Power Engineering and Electrical Engineering, Materials Technology 14 សរុបជាង៣០មុខជំនាញ ដែលមានលេខកូដជំនាញក្បាល 0៣.០០.០០, ០៤.០០.០០, ១៤.០០.០០, ១៥.០០.០០,១៨.០០.០០,២១.០០.០០, ២២.០០.០០។
- ៣៣ កន្លែងសម្រាប់ការសិក្សាជំនាញទូទៅជាង៥០០ដូចជា ពេទ្យ វិស្វកម្មអគ្គិសនី វិស្វកម្មយន្តហោះ វិស្វកម្មមេ កានិច សំណង់ស៊ីវិល ស្ថាបត្យកម្ម ទំនាក់ទំនងអន្តរជាតិ នយោបាយ សេដ្ឋកិច្ច គ្រប់គ្រង IT ច្បាប់ បរិស្ថាន កសិកម្ម
ចំពោះឯកសារដែលបេក្ខជនត្រូវបំពេញរួមមាន៖
- លិខិតឆ្លងដែន ( មានសុពលភាព ១ឆ្នាំ ៦ខែគិតត្រឹមថ្ងៃដាក់ពាក្យ)
- លិខិតពិនិត្យសុខភាពទូទៅ បញ្ជាក់ថាគ្មានជំងឺអេដស៍ ជំងឺថ្លើម និងជំងឺរំបេង ដែលចេញដោយនាយកដ្ឋានសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា ឬដោយមន្ទីរពេទ្យរដ្ឋ
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ( ភ្ជាប់ជាមួយព្រឹត្តិបត្រពិន្ទុការសិក្សាប្រចាំឆ្នាំសម្រាប់សញ្ញាបត្រដែលគ្នាបញ្ជាក់និទ្ទេស) សម្រាប់បេក្ខជនស្នើរសុំបន្តការសិក្សាថ្នាក់បិញ្ញាបត្រឬថ្នាក់ឯកទេស( SPECIALIST)
- សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុការសិក្សា សម្រាប់បេក្ខជន ស្នើសុំបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
- សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងព្រឹត្តិបត្រពិន្ទុការសិក្សា សម្រាប់បេក្ខជន ស្នើសុំបន្តការសិក្សាថ្នាក់បណ្ឌិត
- និងឯកសារជំនួយផ្សេងៗ (ប័ណ្ណសរសើរ មេដាយប្រលង សញ្ញាបត្រភាសាបរទេស លិខិតថ្លៃងអំណរគុណ) ប្រសិនបើមាន។
ការចុះឈ្មោះស្នើសុំអាហារូបករណ៍ធ្វើឡើងតាមរយៈគេហទំព័រ៖ https://education-in-russia.com ដោយទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ និងឈប់ទទួលពាក្យថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្រាប់ព័ត៌មានលម្អិត សិស្ស និស្សិត សាធារណៈជនអាចទំនាក់ទំនងមកផ្ទាល់ជាមួយ មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវប្បធម៌រុស្ស៊ី ដែលមានអាសយដ្ឋាន៖ ផ្ទះលេខ១០៣ មហាវិថីព្រះនរោត្តម (ទល់មុខក្រសួងអប់រំ យុវជន និងកីឡា) ទូរស័ព្ទលេខ ០២៣ ២១៣ ៥០៨ ឬតាមគេហទំព័រ Russian Center of Science ។