អាហារូបករណ៌ថ្នាក់អនុបណ្ឌិតទៅសិក្សានៅប្រទេសចិន
320
News
Scholarship
General Knowledge
អាហារូបករណ៌រដ្ឋាភិបាលចិនថ្នាក់អនុបណ្ឌិតឆ្នាំសិក្សា២០២២ អាហារូបករណ៌ផ្តល់ជូនពេញ១០០%។
អត្ថប្រយោជន៌
• ថ្លៃសិក្សាភាសាចិនពេញម៉ោង
• ថ្លៃសិក្សានៅសាកលវិទ្យាល័យ
• កន្លែងស្នាក់នៅ
• ប្រាក់ប្រចាំខែ
• និងថ្លៃធានារ៉ាប់រង
លក្ខខណ្ឌ
• មិនមែនជាជនជាតិចិន
និងមានសញ្ញាបត្របរិញ្ញាបត្រឬខ្ពស់ជាង
ហើយមានកាយសម្បទានិងសុខភាពផ្លូវចិត្តរឹងមាំ។អាយុក្រោម ៣៥ឆ្នាំ
• តម្រូវការដែលមានចែងនៅចំណុចទី១២ នៃក្រសួងអប់រំនៃ PRCឆ្នាំ ២០២០(Ministry of Education of the PRC) សម្រាប់បេក្ខជនដែលបញ្ចប់ CUFE ផងដែរ។
បញ្ជាក់
• រាល់ឯកសារទាំអស់ត្រូវសរសេរជាភាសាអង់គ្លេសឬភាសាចិន។សម្រាប់ឯកសារដែលមិនមានភាសាចិនឬអង់គ្លេសត្រូវធ្វើការកំណត់ចំណាំនិងបកប្រែជាភាសាចិននិងអង់គ្លេស។សំណុំឯកសារនិងថ្លៃដាក់ពាក្យនឹងមិនប្រគល់ជូនវិញឡើយ។រាល់ឯកសារដែលដាក់ទៅត្រូវប្រាកដថាត្រឹមត្រូវ
ជាក់លាក់និងគ្រប់គ្រាន់។ CUFE សូមរក្សាសិទ្ធក្នុងការដកការផ្តល់ជូនការចូលរៀន
ឬបណ្តេញចេញសិស្សណាម្នាក់។
• សម្រាប់បេក្ខជនដែលបានជាប់នូវវគ្គ Academic Document ហើយនិងត្រូវបានបន្តទៅវគ្គសម្ភាសន៌តាមអនឡាញ។ពេលវេលាសម្ភាសន៌នឹងត្រូវផ្ញើជូនតាមរយៈអ៊ីមែល។
ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សានិងលំដាប់លំដោយនៃការដាក់ពាក្យសូមចូលទៅកាន់លីង sice.cufe.edu.cn/info