onesala logo

OneSala


thumnail

សិក្ខាសាលាអនឡាញស្តីអំពី “How To Become a Web or Mobile App Developer” ដែលរៀបចំឡើងដោយក្រុមហ៊ុនយូវ៉ាឃេនស៊ី

202

News

General Knowledge


    នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនយូវ៉ាឃេនស៊ីបានរៀបចំសិក្ខាសាលាអនឡាញមួយដែលសហការដោយក្រុមហ៊ុនវន្តសាលានិងវិទ្យាស្ថានអុីនស្ទីង៌្ហ ក្រោមប្រធានបទ “How to Become a Web or Mobile App Developer” គោលបំណងនៃការធ្វើសិក្ខាសាលានេះឡើងគឺដើម្បីចែករំលែកនូវបទពិសោធន៌ការងាររបស់អ្នកអភិវឌ្ឍវែបសាយឬកម្មវិធីទូរស័ព្ទ (Web or Mobile App Developer) របស់វាគ្មិនដែលមានបទពិសោធន៌ការងារជាក់ស្តែងធ្វើការនៅក្រុមហ៊ុនឯកជនដែលផ្តោតលើបច្ចេកវិទ្យា ក៏ដូចជាថាតើគួរត្រៀមខ្លួនយ៉ាងដូចម្តេចខ្លះដើម្បីក្លាយខ្លួនជា Web or Mobile App Developer និងថាតើតម្រូវការអ្វីខ្លះដែលអ្នកកាន់អាជីពនេះគួរតែមាន។បន្ថែមពីនេះទៅទៀតគឺដើម្បីបង្ហាញអំពីសក្តានុពល នៃភាពរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជា។

     គួរបញ្ជាក់ផងដែរថាសិក្ខាសាលានេះមានការចូលរួមពីវាគ្មិនចំនួនប្រាំរូបដែលពួកគាត់សុទ្ធសឹងតែជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនឯកជនផ្តោតលើវិស័យបច្ចេកវិទ្យាវន្តសាលា។វាគ្មិនទីមួយគឺលោក កូប ស៊ីគាត ជា senior web developer នៅក្រុមហ៊ុនវន្តសាលានឹងមកធ្វើបទបង្ហាញអំពីទិដ្ឋភាពទូទៅរបស់ការងារមួយនេះថាតើអ្វីទៅជាការងារ Web or Mobile App Developer


លោក អាន សុវណ្ណគ្រឹះស្នា ជាweb developer នឹងមកធ្វើការពន្យល់អំពីការងារជា Web Developer ថាតើអ្វីទៅជា Back End Developer, Front End Developer និង Full Stack Developer ហើយថាតើសិក្សានុសិស្សគួរចាប់យកជំនាញមួយណា និងអត្ថប្រយោជន៌នៃជំនាញនីមួយៗ។


លោក ឈុន សេងហួ ជាsenior mobile app developer និងលោក ជន ធន ជាFlutter developer នឹងមកធ្វើការពន្យល់និងបកស្រាយបន្ថែមអំពីថាតើធ្វើយ៉ាងដូចម្តេចខ្លះទើបអាចចាប់អាជីពជា Mobile App Developer បាន។ជាដំបូងសិក្សានុសិស្សក៏ដូចជានិស្សិតផ្នែកព័ត៌មានវិទ្យាត្រូវជ្រើសរើស Platform ជាមុនសិន ដូចជា IOS Android បន្ទាប់មកត្រូវសិក្សាបន្ថែមអំពីមូលដ្ឋានគ្រឹះដែលពាក់ព័ន្ធដូចជា Software Development និងមេរៀនមួយចំនួនទៀត។


លោក ឈឹម វ៉ាន់ឌី ជាប្រធានផ្នែកធនធានមនុស្សនៅក្រុមហ៊ុនឯកជនផ្តោតលើបច្ចេកវិទ្យា បានធ្វើបទបង្ហាញអំពីសក្តានុពលនៃអាជីពជា Web និង Mobile App Developer ដែលជាការងារដែលមានទីផ្សារការងារច្រើននិងពេញនិយមនាពេលបច្ចុប្បន្នក៏ដូចជាសារៈសំខាន់នៃអាជីពនេះទៅលើសង្គមឧស្សាហកម្ម ៤.០ ក្នុងប្រទេសយើងផងដែរ។

 

    ជាក់ស្តែងទាំងការងារនិងអាជីវកម្មក្នុងសម័យនេះសុទ្ធតែត្រូវការបច្ចេកវិទ្យាដូច្នេះអាជីពជា Web or Mobile App Developer គឺដើរតួនាទីយ៉ាងសំខាន់នៅលើវិស័យបច្ចេកវិទ្យា។សម្រាប់ការធ្វើបទបង្ហាញលម្អិតរបស់វាគ្មិននីមួយៗបេក្ខជនអាចចូលទៅមើលបានតាមអេបវន្តសាលា ឬតាមរយៈឆានេលតេលេក្រាមរបស់ក្រុមហ៊ុនយូវ៉ាឃេនស៊ីដែលមានដាក់លីងនៅខាងក្រោម

Jobuvacancy

Onesala






OneSala

OneSala Mobile App

Learning has never been easier. Our mobile app enables students to learn on the go and make sure they don't miss out on important lessons.

Download Onesala app on AppStoreDownload Onesala app on Playstore
onesala-logo